កិច្ចប្រជុំផ្ទៃក្នុងប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន កសហវ. ថ្ងៃទី២
ដោយមានការអនុញ្ញាតពីឯកឧត្តមអគ្គលេខាធិការ, នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង កិច្ចប្រជុំផ្ទៃក្នុងប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន កសហវ. បានបន្តដំណើរការសម្រាប់ថ្ងៃទី២ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក អ៊ុក សុផា អគ្គលេខាធិការរងទទួលបន្ទុក និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន, លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងសហការីនៃនាយកដ្ឋាន។
សម្រាប់ថ្ងៃទី២នេះ អង្គប្រជុំ បានពិភាក្សាលើ៖ (១) ទម្រង់របាយការណ៍អនុវត្តថវិកាប្រចាំខែ ត្រីមាស ពាក់កណ្តាលឆ្នាំ ៩ខែ និងប្រចាំឆ្នាំ ផ្ទៃក្នុង កសហវ. ក្នុងក្របខ័ណ្ឌថវិកាសមិទ្ធកម្ម, (២) សេចក្ដីព្រាងសៀវភៅបទពិសោធន៍និងសមិទ្ធផលនៃការអនុវត្តថវិកា, (៣) សេចក្ដីព្រាងទស្សនាទានស្ដីពីការបង្កើនប្រសិទ្ធភាពនៃការរៀបចំថវិកាសមិទ្ធកម្មរបស់ កសហវ., (៤) ការរៀបចំជំនួយស្មារតី និងសេចក្ដីព្រាងមាតិកានៃក្របខ័ណ្ឌតាមដាននិងជំរុញការអនុវត្តចក្ខុវិស័យក្រសួង សម្រាប់កិច្ចប្រជុំក្រុមការងារនាពេលខាងមុខ, (៥) ការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំពិនិត្យសូចនាករកម្រិតចង្កោមសកម្មភាពសម្រាប់ថវិកាឆ្នាំ២០២៤ និង (៦) ការត្រៀមសម្រាប់ការត្រួតពិនិត្យការអនុវត្តថវិកាឆ្នាំ២០២៣ របស់ កសហវ.។